
ថៃ៖ប្រទេសថៃ នៅថ្ងៃទី ១៧ ឧសភានេះ បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៩.៦៣៥ នាក់និងស្លាប់ថ្មីចំនួយ២៥នាក់។ចំនួននេះជាតួលេខកើនឡើងយ៉ាងខ្លាំងនៃករណីកូវីដ-១៩ ដែលអ្នកឆ្លងភាគច្រើនមាននៅក្នុងពន្ធនាគារ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ។
ក្រុមមន្រ្តីថៃ បាននិយាយថា ក្នុងចំណោមក្នុងឆ្លងថ្មីនោះ គឺមានអ្នកជំងឺ ៦.៨៥៣ នាក់នៅក្នុងពន្ធនាគារបានធ្វើតេស្តិ៍វិជ្ជមានបន្ថែមលើអ្នកខាងក្រៅចំនួន ២.៧៧៣ នាក់និង ៩ នាក់ទៀតនៅដាច់ដោយឡែកពីគ្នា។ចំណែកចំនួនអ្នកស្លាប់កើនឡើង ២៥ នាក់ខណៈអ្នកជំងឺ ១,៣៩៧ នាក់ត្រូវបានព្យាបាល និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ១ ខែមេសាមក ប្រទេសថៃ បានចាប់ផ្តើមផ្ទុះនូវជំងឺកូវីដនៅពេលរលកទី ៣ បានចាប់ផ្តើមករណីកើនឡើងសរុបមានចំនួន ៨២,២១៩ ៕