Cctimesw1140xh150cm copy

ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអៀរឡង់ត្រូវបានគេលួច (Hack)

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Daily Mail

អៀរឡង់៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ, យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអៀរឡង់នៅថ្ងៃទី ១៤ បានឲ្យដឹងថា ប្រព័ន្ធបណ្តាញរបស់ទីភ្នាក់ងារប្រតិបត្តិសេវាកម្មសុខភាពទទួលបន្ទុកផ្នែកសុខភាពសាធារណៈនៅអៀរឡង់ត្រូវបានគេលួច (Hack) នៅម៉ោងប្រហែល ៤ ព្រឹកថ្ងៃនោះ បណ្តាលឱ្យប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មានដែលរក្សាទុក នៃមន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស មិនអាចដំណើរការបាន។

មន្ត្រីនៃការិយាល័យប្រតិបត្តិបានបញ្ជាក់ថា ពួកគេបានទទួលព័ត៌មានអំពីការគំរាមកំហែងទាមទារប្រាក់ ប៉ុន្តែមិនបានបង្ហាញពីចំនួនជាក់លាក់នោះទេ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអៀរឡង់និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា បន្ទាប់ពីប្រព័ន្ធសុខាភិបាលត្រូវបានវាយប្រហារ វេជ្ជបណ្ឌិតអាចពឹងផ្អែកតែលើការសរសេរដោយដៃនិងវិធីសាស្រ្តបន្ទាន់ផ្សេងទៀត ដើម្បីធ្វើការនៅតាមមន្ទីរពេទ្យមួយចំនួន។

ការិយាល័យប្រតិបត្តិសេវាសុខភាពបានបិទប្រព័ន្ធបណ្តាញរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីការពារការវាយប្រហារពីសំណាក់ពួក Hacker ។ បច្ចុប្បន្នពួកគេកំពុងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហារដោយមានជំនួយពីមជ្ឈមណ្ឌលសន្តិសុខអ៊ិនធឺណិតជាតិអៀរឡង់ នាយកដ្ឋានប៉ូលីសឧក្រិដ្ឋកម្មតាមអ៊ិនធឺរណែត និងអ្នកជំនាញខាងសន្តិសុខតាមអ៊ិនធឺណែតអន្តរជាតិ នឹងតាមដានដានរបស់ពួក Hacker ដើម្បីស្វែងរកដំណោះស្រាយ។ គេបានព្យាករណ៍ថា វានឹងចំណាយពេលច្រើនថ្ងៃសម្រាប់ប្រព័ន្ធបណ្តាញរបស់ការិយាល័យនេះ ដើម្បីចាប់ផ្តើមការងារឡើងវិញ។

លោក Oxian Smith រដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការរដ្ឋាភិបាលអេឡិចត្រូនិកនៅនាយកដ្ឋានចំណាយសាធារណៈនិងកំណែទម្រង់អៀរឡង់បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា ការវាយប្រហារតាមអ៊ីធឺណិតអាចនេះជា ការវាយប្រហារតាមអ៊ីនធ័រណេតដ៏ធ្ងន់ធ្ងរបំផុតរបស់អៀរឡង់ ដែលអ្នកវាយប្រហារបានមកពីក្រុមអ្នកលេងអ៊ីនធឺណេតបរទេស ហើយគោលបំណងនៃការវាយប្រហារគឺដើម្បីលុយ។ ហើយ នេះគឺជាការវាយប្រហារតាមអ៊ីនធ័រណេតដ៏ធ្ងន់ធ្ងរលើកទី ២ ដែលបានកើតឡើងនៅលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង