
ថៃ៖ ប៉ូលីសការិយាល័យអន្តោប្រវេសន៍បានចាប់ជនចំណាកស្រុកចំនួន ២.៩៧៨ នាក់មកពីប្រទេសជិតខាង ដែលបានចូលប្រទេសថៃដោយខុសច្បាប់ចាប់ពីខែមីនាដល់ខែឧសភាឆ្នាំនេះ។នេះបើយោងតាម The Nation Thailand ។
កាលពីខែមីនាមានមនុស្ស ១.៣១៤ នាក់ត្រូវបានចាប់ខ្លួន។ ខណៈនៅក្នុងខែមេសាបានចាប់ខ្លួនចំនួន ១.៣៦៩ នាក់ ហើយក្នុងខែឧសភានេះមានមនុស្ស ២៩៥ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនផងដែរ។
ជនចំណាកស្រុកខុសច្បាប់ទាំងនេះមកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសកម្ពុជា។ ដែលបានដឹកនាំដោយក្រុមក្មេងទំនើង ដែលមានជំនាញក្នុងការជួញដូរមនុស្សឆ្លងកាត់ព្រំដែន។
លោក Achayon បាននិយាយថា ប៉ូលីសអន្តោប្រវេសន៍នឹងស៊ើបអង្កេតក្រុមក្មេងទំនើងទាំងនេះ ដើម្បីតាមដានក្រុមជួញដូរមនុស្ស ដែលអាចកើតមាននៅពីក្រោយពួកគេ។
លោកបានបន្ថែមថា មនុស្សទាំងអស់ចំនួន ២,៩៧៨ នាក់ ត្រូវបានចោទប្រកាន់ពីបទចូលដោយខុសច្បាប់ ហើយនឹងត្រូវបញ្ជូនទៅប្រទេសរៀងៗខ្លួនវិញ៕