
ថៃ៖ ចំនួនករណី Covid-19 ថ្មី ដែលបានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងដល់កម្រិតខ្ពស់ថ្មី ៤.៨៨៧ ករណី កើនឡើងពី ១.៩៨៣ ករណីកាលពីថ្ងៃពុធ និងមានអ្នកស្លាប់ថ្មី ៣២ នាក់ថយចុះបន្តិចពី ៣៤ នាក់។នេះបើយោងតាមសារព័ត៌មាន The Nation Thailand ។
កាលពីថ្ងៃពុធនាយកដ្ឋានកែតម្រូវបានសារភាពថា អ្នកជាប់ឃុំជិត ៣.០០០ នាក់បានធ្វើតេស្តិ៍វិជ្ជមាន Covid-19 ។
ក្នុងចំណោមអ្នកទោស ដែលឆ្លងកូវីដ១៩នេះ មាន ១.៧៩៥ នាក់ត្រូវបានរកឃើញនៅឯពន្ធនាគារបាងកក Remand និង ១.០៤០ នាក់ នៅឯវិទ្យាស្ថានកែប្រែស្ត្រី។
អ្នកទោសដែលឆ្លងជំងឺទាំងអស់ត្រូវបានផ្លាស់ទៅមន្ទីរពេទ្យដែលគ្រប់គ្រងដោយនាយកដ្ឋាន៕