ភ្នំពេញ៖ យ៉ាងហោចណាស់មានកម្មករ-កម្មការិនី និងប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នៅថ្ងៃទី១៣ ឧសភានេះ បាននាំគ្នាសម្រុកចេញទៅបើកលុយ និងទៅចាក់វ៉ាក់សាំង ហើយធ្វើឱ្យកកស្ទះមនុស្សជាច្រើននៅមុខបារ៉ាស់ដែលក្តីបារម្ភនៃការឆ្លងជំងឺកូវីដ-១៩។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចបណ្តោយផ្លូវវេងស្រេង ក្បែរផ្សារឯករាជ្យ២ រាជធានីភ្នំពេញ ជាតំបន់សំបូរទៅដោយកម្មករ-កម្មការិនីរោងចក្រកាត់ដេរសំលៀកបំពាក់ និង ស្បែកជើង។
មន្ត្រីប៉ូលីសឈរជើងនៅទីតាំងផ្ទាល់បានថ្លែងប្រាប់ក្រុមការងារស៊ីស៊ីថាមស៍ថា ការសម្រុកចេញរបស់កម្មករ និងប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនេះ មិនមែនជាការតវ៉ាដោយសារអត់ស្បៀងនោះទេ ពោលកម្មករត្រូវម្ចាស់រោងចក្រទាក់ទងឱ្យទៅបើកប្រាក់ខែ និងកម្មករខ្លះទៀតត្រូវទៅចាក់វ៉ាក់សាំងនៅរោងចក្រជាដើម។
តែយ៉ាងណាក៏ដោយ សកម្មភាពនេះ ត្រូវបានគេមើលឃើញថា បានល្មើសនឹងបំរាមរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបិទខ្ទប់មិនឱ្យចេញក្រៅផ្ទះលុះត្រាតែមានករណីបន្ទាន់ ការទៅយកសំណាក នៅក្នុងតំបន់ក្រហម និង ទៅចាក់វ៉ាក់សាំងដូសទី២ក្នុងតំបន់ក្រហម។


