
អន្តរជាតិ ៖ នាថ្ងៃទី ១១ ឧសភា ប្រធានាធិបតីរ៉ូម៉ានីលោក Johannes និង ប្រធានាធិបតីប៉ូឡូញលោក Duda បានបំពេញទស្សនកិច្ចដើម្បីត្រួតពិនិត្យមើលការធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំងពីរនៅ Galati ភាគខាងកើតរូម៉ានី។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរ៉ូម៉ានីនៅថ្ងៃទី ១១ កងទ័ពប៉ូឡូញត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសមយុទ្ធយោធា “ ដាវនៃយុត្តិធម៌ - ២១” ឬ "Sword of Justice-21"។
គួរបញ្ជាក់ផងដែរថា ទាហានសរុបជាង ២.០០០ នាក់ និង ឧបករណ៍ ៥០០ មកពីប្រទេសទាំងពីរបានចូលរួមក្នុងសមយុទ្ធនេះចាប់ពីថ្ងៃទី ៤ ដល់ ១៩ ខែនេះ៕



