
ភ្នំពេញ៖ វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នេះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅខណៈ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសផ្សេងទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២១ ខាងមុខនេះផងដែរ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសនោះ រាជរដ្ឋាភិបាល នឹងផ្ដល់ការចាក់វ៉ាក់សាំងទាំងអស់នោះ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហមបន្ថែមទៀត ខណៈដែលវ៉ាក់សាំងនឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្ដេច បានស្នើឱ្យគណៈកម្មការបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួនប្រជាជនទាំងអស់ក្នុងតំបន់ក្រហមនោះ ជាពិសេសគឺជនពិការ ជនចាស់ជរា និងព្រះសង្ឃ ដោយកុំឱ្យមានការបារម្ភនឹងបញ្ហាខ្វះវ៉ាក់សាំង ព្រោះវ៉ាក់សាំងចំនួន ១លានដូសនឹងមកដល់ជាបន្តបន្ទាប់នៅក្នុងខែនេះហើយ៕

