ចិន៖ មូលនិធិកាកបាទក្រហមប្រទេសចិន កាលពីថ្ងៃទី ៩ ឧសភា បានផ្តល់ជំនួយជាទឹកប្រាក់ចំនួន១លានដុល្លារអាមេរិកដល់កាកបាទក្រហមប្រទេសឥណ្ឌា ក្នុងការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។នេះបើយោងតាមការប្រកាសឱ្យពីមូលនិធិកាកបាទក្រហមប្រទេសចិន។
ប្រភពដដែល បានប្រកាសឱ្យដឹងថា ដើម្បីជួយប្រទេសឥណ្ឌាក្នុងការបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ កាកបាទក្រហមប្រទេសចិនបានផ្តល់ជំនួយជាទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកដល់កាកបាទក្រហមប្រទេសឥណ្ឌាតាមរយៈសហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ ។
តាមការធ្វើបទបង្ហាញរបស់អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃមូលនិធិកាកបាទក្រហមប្រទេសចិនបានឱ្យដឹងថា ក្រៅពីជំនួយជាទឹកប្រាក់ សម្ភារៈបរិក្ខារទប់ទល់នឹងជំងឺឆ្លងលើកដំបូងរបស់ចិនក៏ត្រូវបានដឹកជញ្ជូនពីក្រុងឆេងឌូនៃប្រទេសចិនទៅកាន់ក្រុង Bangalore នៃប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃទី ៩ ខែឧសភាផងដែរ ។ តាមដំណឹងឱ្យដឹងថា សម្ភារៈបរិក្ខារលើកនេះត្រូវបានដឹកជញ្ជូនទៅដល់ទីក្រុង Bangalore នៃប្រទេសឥណ្ឌានាថៃ្ងដដែលនោះ ៕