Cctime 6monthsfree desktop
Cc times  web banner kh (2)

ឥណ្ឌាប្រកាសពីការបិទខ្ទប់ថ្នាក់ជាតិខណៈអ្នកស្លាប់ដោយសារកូវីដ១៩មានចំនួនច្រើន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌា៖ រដ្ឋ Tamil Nadu នៅភាគខាងត្បូងប្រទេសឥណ្ឌា បានប្រកាសពីវិធានការណ៍បិទខ្ទប់ថ្មី នៅពីថ្ងៃសៅរ៍នេះ ខណៈក្រុមមន្រ្តីបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារ COVID-១៩ នៅទូទាំងប្រទេសនៅតែបន្តកើនឡើង។

ក្រសួងសុខាភិបាលប្រទេសឥណ្ឌាបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ៤.១៨៧ នាក់ ក្នុងរយៈពេល ២៤ ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤០.០០០ នាក់។ ខណៈករណីឆ្លងថ្មីបានកើនឡើងចំនួន ៤០១.០៧៨ ករណីធ្វើឲ្យករណីសរុបនៅឥណ្ឌាមានប្រមាណ ២១,៩ លាននាក់។

ក្រុមមន្រ្តីនៅ Tamil Nadu បាននិយាយថា ការបិទទ្វារទូទាំងរដ្ឋ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទនិងរហូតដល់ថ្ងៃទី ២៤ ខែឧសភា។ ហាងនិងអាជីវកម្មផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឱ្យបើកនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យដើម្បីផ្តល់ពេលវេលាដល់ប្រជាជន ដើម្បីត្រៀមសម្រាប់ការបិទខ្ទប់។

រដ្ឋ Karnataka ដែលជាទីប្រជុំជននៃរដ្ឋធានីបច្ចេកវិទ្យា Bengaluru របស់ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងពង្រីកការរឹតបន្តឹងផងដែររហូតដល់ថ្ងៃទី ២៤ ខែឧសភា។ខណៈរលកទី ២ នៃការរាតត្បាតនៅប្រទេសឥណ្ឌា បានធ្វើឱ្យប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ ឈានដល់ការដួលរលំ ដោយសារខ្វះគ្រែមន្ទីរពេទ្យនិងអុកស៊ីសែន។

កន្លែងបញ្ចុះសពនិងបូជាសពបានពុះពារដោះស្រាយចំនួនអ្នកស្លាប់ ដោយប្រារព្ធពិធីបុណ្យសពនៅតាមសួនច្បារនិងចំណតរថយន្ត។

អ្នកជំនាញផ្នែកវេជ្ជសាស្រ្តនិយាយថា ចំនួនពិតប្រាកដនៃករណីកូវីដ - ១៩ ទំនងជាខ្ពស់ជាងតួលេខផ្លូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង