
ថៃ៖ រដ្ឋបាលក្រុងបាងកក (BMA) បានប្រមូលកាកសំណល់ឆ្លងសរុបចំនួន ៥៤៧,៩៣ តោនចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា។ កាកសំណល់ទាំងនោះត្រូវបានប្រមូលពីកន្លែងធ្វើចត្តាឡីស័ករបស់រដ្ឋ សណ្ឋាគារ មន្ទីរពេទ្យ នៅតាមទីវាល និង“ មន្ទីរពេទ្យ” នៅក្នុងខេត្ត ដែលគិតជាមធ្យមចំនួន ១៦.១២ តោនក្នុងមួយថ្ងៃ។នេះបើយោងតាមសារព័ត៌មាន Nation Thailand ។
លេខាធិការអចិន្រ្តៃយ៍លោក Silapasuay បានមានប្រសាសន៍ថា BMA បានជួលក្រុមហ៊ុន Krungthep Thanakom Ltd ដើម្បីដោះស្រាយការចោលកាកសំណល់ឆ្លងនេះ តាមរយៈការដុតសំរាមនៅមណ្ឌលគ្រប់គ្រងសំរាមឆ្លងក្នុងស្រុកNut និង Nong Khaem ។ ក្រុមហ៊ុនក៏ទទួលខុសត្រូវផងដែរ ចំពោះការប្រើម៉ាស និងកាកសំណល់របស់អ្នកធ្វើចត្តាឡីស័កនៅក្នុងផ្ទះរបស់ពួកគេ។
លោក Silapasuay បានបន្ថែមទៀតថា BMA បានណែនាំបុគ្គលិកប្រមូលសំរាមទាំងអស់ឱ្យប្រើវិធានការបង្ការយ៉ាងតឹងរឹងដើម្បីការពារខ្លួនប្រឆាំងនឹង Covid-19 ។ បុគ្គលិកទាំងអស់ត្រូវប្រើដង្កាបចាប់សម្រាម ហើយពាក់ឧបករណ៍ការពារសមស្របនៅពេលធ្វើការ។ ហើយសំខាន់បំផុតពួកគេមិនត្រូវប៉ះកាកសំណល់ដោយដៃផ្ទាល់ទេ។
ដើម្បីដោះស្រាយការរីករាលដាលនៃកាកសំណល់ឆ្លងក្នុងខេត្ត ចំពេលមានការរាតត្បាតនេះ BMA បានដាក់ពង្រាយធុងសំរាមជីវឧស្ម័នចំនួន ១០០០ នៅទូទាំងទីក្រុង ដើម្បីឱ្យប្រជាជនបោះចោលម៉ាស ដែលបានប្រើរួច និងកាកសំណល់វេជ្ជសាស្រ្តផ្សេងទៀត ដែលដាច់ដោយឡែកពីសំរាមក្នុងគ្រួសារ។
លោក Silapasuay បន្ថែមថា ធុងសំរាមសំរាប់ម៉ាស គឺពណ៌ទឹកក្រូច ធុងសម្រាប់សំរាមនិងកាកសំណល់វេជ្ជសាស្រ្តមានពណ៌ក្រហម ដើម្បីបង្ហាញថាវាចាំបាច់ត្រូវបោះចោលឱ្យបានត្រឹមត្រូវ។
ធុងសំរាមត្រូវបានដាក់បន្ថែមនៅការិយាល័យស្រុក មណ្ឌលសុខភាព មន្ទីរពេទ្យ សាលាក្រុង សាលារៀនមជ្ឈមណ្ឌលកីឡា មជ្ឈមណ្ឌលយុវជន សួនសាធារណៈ ផ្សារ និងនៅមុខផ្សារទំនើប៕