Cctime 6monthsfree desktop
Cc times  web banner kh (2)

មន្ត្រីម្នាក់នៃក្រសួងផែនការ និងភរិយា រកឃើញមានវិជ្ជមានកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ មន្ត្រីមួយរូបនៃអគ្គាធិការដ្ឋាន ក្រសួងផែនការ ជាមួយនឹងភរិយាផងដែរ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩  ក្រោយពីអ្នកជិតខាងចំនួន០៦នាក់ រកឃើញកូវីដកាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ។

យោងក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដែលក្រសួងផែនការ បានបញ្ជាក់ថា មន្រ្តីមួយរូប នៃអគ្គាធិការដ្ឋាន ក្រសួងផែនការ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ដែលមានឈ្មោះ អ៊ុក ទិត្យសុភក្តិ ភេទប្រុស អាយុ ៤១ ឆ្នាំ មាន អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ១៤៤A ផ្លូវលេខ៩៧A ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អំពីប្រវត្តិនៃការឆ្លងកូវីដរបស់មន្ត្រីខាងលើ គឺកាលពីព្រឹកថ្ងៃទី០៩ ខែមេសា កន្លងទៅ លោក អ៊ុក ទិត្យសុភក្តិ បានទៅទទួលការចាក់វ៉ាក់សាំងកូវីដដូសទី១ នៅទីស្តីការក្រសួងផែនការ។ ហើយរហូតដល់រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ទើបលោកទៅទទួលការចាក់វ៉ាក់សាំងដូសទី២ នៅទីស្តីការក្រសួងផែនការនៅទីតាំងដដែល។ 

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ មានអ្នកជិតខាងចំនួន ០៦ម្នាក់ បានរកឃើញវិជ្ជមានកូវីដ-១៩ ដែលអ្នកជិតខាងលោក អ៊ុក ទិត្យសុភក្តិ ។ ក្រោយមក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក អ៊ុក ទិត្យសុភក្តិ និងភរិយា ត្រូវបានក្រុមគ្រូពេទ្យមកយកសំណាកធ្វើតេស្តរកកូវីដ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បានចេញលទ្ធផលថា លោក អ៊ុក ទិត្យសុភក្តិ និងភរិយា មានផ្ទុកជំងឺកូវីដ-១៩។

ក្នុងន័យនេះ ក្រសួងផែនការ បានជូនដំណឹងជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ អ៊ុក ទិត្យសុភក្តិ ដោយផ្ទាល់ ត្រូវទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ក្នុងនោះរួមមាន មន្ទីរពេទ្យខ្មែរ-សូវៀត, មជ្ឈមណ្ឌលសុខ ភាពចាក់អង្រែក្រោម, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំង ដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ 

ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ លេខ ១១៥ ដោយឥតគិតថ្លៃ។

ទន្ទឹមនឹងនេះ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ "៣កុំ និង ៣ការពារ" របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា៕ 



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង