Cctime 6monthsfree desktop
Cc times  web banner kh (2)

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៩៣៨នាក់ និងជាសះស្បើយ ៣៦១នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៩៣៨នាក់បន្ថែមទៀតពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»ទាំងអស់ និងជាសះស្បើយ ៣៦១នាក់។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៩៣៨នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ អ្នកឆ្លងនៅរាជធានីភ្នំពេញមានចំនួនច្រើនជាងគេ រហូតទៅដល់ ៦០៨នាក់ ហើយខេត្តកណ្ដាល ១៧៥នាក់ , ខេត្តព្រះសីហនុ ៧៧នាក់, ខេត្តបន្ទាយមានជ័យ ៥១នាក់ , ខេត្តកំពង់ស្ពឺ ១៤នាក់, ខេត្តកំពង់ចាម ២១នាក់ , ខេត្តតាកែវ ០៤នាក់, ខេត្តកំពង់ចាម ០៣នាក់ , ខេត្តត្បូងឃ្មុំ ០២នាក់, ខេត្តសៀមរាប ០១នាក់, ខេត្តពោធិ៍សាត់ ០១នាក់ និងខេត្តស្វាយរៀង ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦២៩៩នាក់ ជាសះស្បើយចំនួន ៥៧៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៣៩៤នាក់ ហើយករណីស្លាប់ ១០៧នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង