
មីយ៉ាន់ម៉ា៖យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមអាកាសទៅលើទាហានសហភាពជាតិKaren (KNU) ដែលឈរជើងនៅជំរុំរបស់ពួកគេក្បែរខេត្ត Mae Hong Son នៃប្រទេសថៃ។ ការវាយប្រហារចុងក្រោយបានកើតឡើងនៅម៉ោងប្រហែល ១០និង ៣០ នាទីយប់ នៅពេលដែលយន្ដហោះចម្បាំងនិងឧទ្ធម្ភាគចក្ររបស់មីយ៉ាន់ម៉ាបានវាយប្រហារទៅលើកងទ័ពរបស់ KNU ។នេះបើយោងតាមសារព័ត៌មាន The Nation Thailand។
កងទ័ពអាកាស T9he មីយ៉ាន់ម៉ាបានបើកការវាយប្រហារជាច្រើនចាប់តាំងពីថ្ងៃទី ២៧ ខែមេសាបន្ទាប់ពីទាហានរបស់ KNU បានដណ្តើមកាន់កាប់ជំរុំទាហានមីយ៉ាន់ម៉ា។
ជម្លោះរវាងកងកំលាំងមីយ៉ាន់ម៉ានិងកងទ័ព KNU ដែលបានបង្កើតឱ្យមានជនភៀសខ្លួននៃសង្គ្រាមនេះជាង ២.០០០ នាក់ ដែលឥឡូវនេះស្ថិតនៅក្រោមការមើលថែរបស់រដ្ឋាភិបាលថៃ៕