
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ រដ្ឋបាលសុវត្ថិភាពដែនសមុទ្រសានតុងបានប្រកាសនៅថ្ងៃទី ២៩ នេះថា ការបុករវាងកប៉ាលបរទេសចំនួន ២ គ្រឿងនៅក្នុងដែនទឹកឈីងតាវកាលពីនៅថ្ងៃទី ២៧ បណ្តាលឱ្យកំពប់ប្រេងប្រហែល ៤០០ តោនចូលទៅក្នុងសមុទ្រ។ បើតាមទីស្នាក់ការកណ្តាលនៅនឹងកន្លែងបានបញ្ជូននាវាចំនួន ១២ គ្រឿង ដើម្បីសម្អាតការបំពុលនេះ។
យោងតាមរបាយការណ៍ ឧប្បត្តិហេតុនេះមានចម្ងាយប្រហែល ៤០ ម៉ាយពីកំពង់ផែឈីងតាវ ហើយការបុកគ្នានេះ មិនប៉ះពាល់ដល់កប៉ាល់ដែលចូលនិងចាកចេញពីកំពង់ផែឈីងតាវទេ។
នៅម៉ោង ៩ យប់ថ្ងៃទី ២៧ ខែមេសានេះ កប៉ាល់ដឹកទំនិញទូទៅរបស់ប៉ាណាម៉ាឈ្មោះ SEA JUSTICE និងនាវាដឹកប្រេង SYMPHONY បានបុកគ្នានៅដែនទឹកភាគអាគ្នេយ៍នៃQingdao ខេត្តសានតុង។ ហើយការកំពប់ប្រេងនេះ ត្រូវបានគេរកឃើញនៅលើសមុទ្រ៕