Cctime 6monthsfree desktop
Cc times  web banner kh (2)

វ៉ាក់សាំងចិនស៊ីណូហ្វាម«៤០ម៉ឺនដូស»មកដល់កម្ពុជាហើយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ វ៉ាក់សាំងប្រភេទ«ស៊ីណូហ្វាម» (Sinopharm) ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជាយើងហើយ នាយប់ប្រហែលម៉ោង១០ នៅកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នេះ ។ វាជាវ៉ាក់សាំងជំនួយលើកទី៣ របស់រដ្ឋាភិបាលចិនមកដល់កម្ពុជា ក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារប្រជាពលរដ្ឋកម្ពុជាចៀសឆ្ងាញពីការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសនេះ ជាវ៉ាក់សាំងជំនួយរបស់មិត្តចិនមកដល់ប្រទេសកម្ពុជាជាជំនួយលើកទី៣ ហើយ ដោយ«លើកទី១» ដឹកមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួន «៦០ម៉ឺនដូស» និង«លើកទី២» ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំនួន «៧០ម៉ឺនដូស»។

គួរបញ្ជាក់ថា តាមគម្រោង កម្ពុជានឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ នៅខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។ លើសពីនេះទៅ កម្ពុជានឹងគ្រោងនឹងចាក់វ៉ាក់សាំងបង្ការកូវីដ ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជាង ១០លាននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង