ថ្ងៃនេះ ក្រុមការងារ ស៊ីស៊ីថាមស៍ បានទៅដល់ទីតាំងផ្ទាល់នៃ ប្រាសាទព្រះវិហារ ដើម្បីកត់ត្រា និងផ្តិតយករូបភាព បង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរនៃប្រាសាទខ្មែរ ដោយសារការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥។ ប្រាសាទព្រះវិហារ គឺជាបេតិកភណ្ឌពិភពលោក មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ហើយការបាញ់បំផ្លាញដោយយោធាថៃ ត្រូវបានច្បាប់អន្តរជាតិចាត់ទុកថា គឺជាបទឧក្រិដ្ឋ។