
ថៃ៖ ប៉ូលិសថៃ (RTP) បាននិយាយនៅពីថ្ងៃពុធថា ប្រធានប៉ូលីសម្នាក់ បានធ្វើអត្តឃាត ខណៈ កំពុងព្យាបាល នៅមន្ទីរពេទ្យទីក្រុងបាងកក។ លោកវរសេនីយ៍ទោ Boonchu Panklin អាយុ ៥៩ ឆ្នាំបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សំរាកនៅមន្ទីរពេទ្យអគ្គស្នងការដ្ឋាននគរបាលកាលពីថ្ងៃអង្គារ។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ (១៨ មេសា) ដែលមានបញ្ហាពិបាកដកដង្ហើម។ ហើយគាត់ក៏មានជំងឺទឹកនោមផ្អែមផងដែរ។ នៅរសៀលថ្ងៃអង្គារនេះ លោក Boonchu បានសុំការអនុញ្ញាតឱ្យទៅមើលបន្ទប់ទឹក ប៉ុន្តែមិនបានវិលត្រឡប់ទៅគ្រែរបស់គាត់ទេ។ ក្រោយមកបុគ្គលិកបានរកឃើញគាត់ចងក ដោយមិនអាចជួយសង្គ្រោះអាយុជីវិតគាត់បាន។
ប៉ូលីសបាននិយាយថា ការធ្វើអត្តឃាតនេះ អាចបណ្តាលមកពីការបាក់ទឹកចិត្តបន្ទាប់ពីលោក Boonchu បានដឹងថា គាត់បានធ្វើឲ្យម្តាយនិងប្រពន្ធរបស់គាត់នៅក្នុងហានិភ័យនៃការឆ្លងកូវីដ១៩ ហើយពួកគេទាំងពីរកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត Covid-19 នេះ។
ប៉ូលីសបាននិយាយថាលោក Boonchu បានទាក់ទងបងប្អូនជីដូនមួយ និងមិត្តភក្តិ ដើម្បីត្អូញត្អែរអំពីមូលហេតុដែលគាត់ឆ្លងជំងឺនេះ។
ប៉ូលីសបាននិយាយថា ការបាក់ទឹកចិត្តក្នុងករណីបែបនេះ គឺជាបញ្ហាដែលពួកគេយកចិត្តទុកដាក់ ដោយសារលោក Boonchu នៅមន្ទីរពេទ្យបានបីថ្ងៃ ដូច្នេះការស្លាប់របស់គាត់គឺជាករណីមិននឹកស្មានដល់ ៕