
ថៃ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានប្រកាសនៅថ្ងៃអង្គារនេះថា គ្មានអ្នកជំងឺ Covid-19 ត្រូវបានអនុញ្ញាតឲ្យ សម្រាកនៅផ្ទះឬព្យាបាលខ្លួនឯងដោយប្រើថ្នាំនោះទេ។ ការថ្លែងបែបធ្វើឡើង បន្ទាប់ពីទទួលបានថ្នាំសំលាប់មេរោគ ទូទឹកកក និងភេសជ្ជៈសំរាប់មន្ទីរពេទ្យនៅតាមកន្លែង។
លោកបាននិយាយថា ក្រសួងសុខភិបាលបានរៀបចំបទប្បញ្ញត្តិ ដូច្នេះអ្នកជំងឺ Covid-19 មិនចាំបាច់រង់ចាំ ដើម្បីទទួលការព្យាបាលឡើយ។ លោកបន្តថា អ្នកជំងឺមិនចាំបាច់ឋិតនៅឯកោ ឬព្យាយាមព្យាបាលខ្លួនឯងនោះទេ ព្រោះមានគ្រែច្រើននៅមន្ទីរពេទ្យ និងមន្ទីរពេទ្យបណ្ដោះអាសន្ន ។ អ្នកជំងឺទាំងអស់ អាចត្រូវបានព្យាបាល ហើយបុគ្គលិកពេទ្យអាចតាមដានរោគសញ្ញារបស់ពួកគេបាន។
លោកក៏បានបញ្ជាក់ផងដែរថា មានថ្នាំ Favipiravir គ្រប់គ្រាន់ក្នុងការព្យាបាលអ្នកជំងឺ Covid-19 ដោយបដិសេធការបង្ហោះតាមហ្វេសប៊ុកពីនាយកមន្ទីរពេទ្យ Maharaj Nakhon Chiang Mai ដោយនិយាយថាប្រទេសថៃអស់ថ្នាំគ្រាប់ Favipiravir ។
ក្នុងពេលជាមួយគ្នានេះ ដែរអគ្គនាយកនៃសេវាកម្មវេជ្ជសាស្រ្តលោក Somsak Akksilp បាននិយាយថានឹងមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺ Covid-19 ក្នុងរយៈពេលពីរបីថ្ងៃ។ សម្រាប់ការដាក់នៅឯកោឬសម្រាកនៅផ្ទះអាចជាដំណោះស្រាយ ប្រសិនបើមានរលកទីបួន ហើយចំនួនករណីកើនឡើង លើសពី ១០,០០០ រៀងរាល់ថ្ងៃ៕