Yearendyearend1140x150

អ្នកនេសាទកូរ៉េខាងត្បូងធ្វើបាតុកម្មតាមសមុទ្រប្រឆាំងនឹងការបញ្ចេញទឹកកង្វក់នុយក្លេអ៊ែររបស់ជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/

កូរ៉េខាងត្បូង៖ អ្នកនេសាទនៅឆ្នេរសមុទ្រកូរ៉េខាងត្បូង កាលពីថ្ងៃច័ន្ទបានធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចោញទឹកវិទ្យុសកម្មកខ្វក់ចូលទៅក្នុងសមុទ្រ។

នៅទីក្រុង Yeosu នៃ Jeollanam-do ដែលជាខេត្តមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង ទូកនេសាទជាង ១៥០ គ្រឿង បានបង្កើតជាកងនាវា ដើម្បីធ្វើដំណើរជុំវិញទីក្រុង។ អ្នកនេសាទទាំងនោះបានបិទស្លាកសញ្ញាតវ៉ានៅលើទូក ដើម្បីបង្ហាញនូវអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ។

ទន្ទឹមនឹងនេះដែរការតវ៉ាដូចគ្នានេះត្រូវបានធ្វើឡើងនៅក្នុងដែនទឹកភាគខាងត្បូងនៃតំបន់ Geoje ខេត្ត Gyeongsang ខាងត្បូង។ អ្នកនេសាទនៅទីក្រុងទាំងពីរបានប្រមូលផ្តុំគ្នានៅច្រាំងរៀងៗខ្លួនមុនពេលឡើងជិះទូករបស់ពួកគេសម្រាប់ការតវ៉ា ដើម្បីថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនផងដែរ។

ដោយសារជលផល គឺជាឧស្សាហកម្មសសរស្តម្ភមួយនៅក្នុងទីក្រុងទាំងពី រអ្នកនេសាទបារម្ភថាទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុននឹងធ្វើឱ្យថយចុះនូវទំនុកចិត្តលើការប្រើប្រាស់អាហារសមុទ្រដូច្នេះវានឹងនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពួកគេ។

អភិបាលក្រុង Yeosu លោក Kwon Oh-bong បានមានប្រសាសន៍ថា កូរ៉េខាងត្បូងនឹងគ្រប់គ្រង និងធ្វើពហិការផលិតផលជលផលរបស់ជប៉ុនយ៉ាងតឹងរ៉ឹង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង