
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦២៤នាក់បន្ថែមទៀតបានជាប់ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៤៨នាក់ផងដែរ។
ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ៦២៤នាក់ខាងលើ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ៤៦៥នាក់ ហើយខេត្តព្រះសីហនុ ១៤៤នាក់, ខេត្តតាកែវ ១០នាក់, ខេត្តស្វាយរៀង ០៣នាក់ , ខេត្តពោធិ៍សាត់ ០១នាក់ និងខេត្តកំពង់ចាម ០១នាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៧០១៣នាក់ ជាសះស្បើយចំនួន ២៥២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៤៣៩នាក់ ហើយករណីស្លាប់ ៤៥នាក់៕




