Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

ក្រសួងសុខាភិបាលប្រាប់ពី«វិធីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រសួងសុខាភិបាលប្រាប់ពី«វិធីថែទាំនិងព្យាបាលអ្នកជំងឺកូវីដ-១៩នៅតាមផ្ទះ»

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបង្ហាញពី«សេចក្ដីណែនាំនៃការតាមដានថែទាំ​ និងព្យាបាលតាមផ្ទះ»​ អំឡុងពេលដែលស្ថិតក្នុងដំណាក់កាលដែលអ្នកជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ កំពុងមានចំនួនកេីនឡេីងច្រើន ហើយទីកន្លែងសម្រាប់ដាក់ជូនសម្រាកព្យាបាលមានការខ្វះខាត​។  

ប្រសិនបេីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ ដែលមានវិជ្ជមានវីរុសកូវីដ-១៩ មិនទាន់ទទួលបានកន្លែងសម្រាកព្យាបាល  ខណៈពេលដែលក្រសួង កំពុងតែបន្តរៀបចំទីកន្លែងសម្រាប់អ្នកជំងឺជាបន្តបន្ទាប់​ ដោយសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ  ក្រសួង បានធ្វើការណែនាំបង្ហាញពីវិធីថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ដែលបានតាមដាននៅតាមផ្ទះ ដោយប្រជាពលរដ្ឋទាំងនោះ អាចអនុវត្តតាមការណែនាំ ក្នុងការតាមដានរោគសញ្ញា និងការថែទាំព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។ ​

ក្នុងសេចក្ដីណែនាំពីរការតាមដានរោគសញ្ញា និងការថែទាំ ព្យាបាលអ្នកជំងឺ ដែលទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ហើយ ត្រូវព្យាបាល និងតាមដានរោគសញ្ញានៅតាមផ្ទះ៖

១. ក្នុងកម្រិតនៃជំងឺ ​​​«ករណីគ្មានរោគសញ្ញា» មានរោគសញ្ញា៖ គ្មានក្អក, កំដៅក្រោម 37.5 អង្សាសេ , គ្មានហៀរសំបោរ, គ្មានឈឺបំពង់ក និងសភាពទូទៅដូចមនុស្សធម្មតា ហើយករណីរោគសញ្ញានេះ ពុំចាំបាច់ប្រើឱសថព្យាបាលនោះទេ។

២. ក្នុងកម្រិតនៃជំងឺ ​​​«ករណីមានរោគសញ្ញាស្រាល» ដូចជា មានកំដៅលើសពី 37.5 អង្សាសេ , មានឈឺសាច់ដុំ, មានឈឺបំពង់ក នោះវិធីព្យាបាលសម្រាប់«មនុស្សពេញវ័យ ឬកុមារមានទម្ងន់ចាប់ពី ៣០គីឡូក្រាមឡើង» ត្រូវប្រើប្រាស់ថ្នាំ «ប៉ារ៉ាសេតាម៉ុល កម្រិត 500mg (Paracetamol) លេប ៣ដង ក្នុងមួយថ្ងៃ។ ចំណែកចំពោះកុមារមានទម្ងន់ចាប់ពី 20-29 គីឡូក្រាម ត្រូវប្រើប្រាស់ថ្នាំ «ប៉ារ៉ាសេតាម៉ុល» កម្រិត 300mg (Paracetamol) លេប ៣ដងក្នុងមួយថ្ងៃ។ 

ដោយឡែក ក្នុងករណីមានរោគសញ្ញាបន្ថែមដូចជា តឹងច្រមុះ ឬហៀរសំបោរ ឬក្អក (មាន ឬមិនមានស្លេស្ម) ចំពោះមនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង ត្រូវប្រើប្រាស់ប្រភេទថ្នាំ «ប្រម៉ិចស៊ីន» (Bromhexine) កម្រិត8mg លេប ៣ដងក្នុងមួយថ្ងៃ ឬក៏អាចប្រភេទថ្នាំ«សេទីវីហ្ស៊ីន» (Cetirizine) កម្រិត10mg លេប១ដងក្នុងមួយថ្ងៃ។ 

ជាមួយគ្នានេះ ចំពោះការអនុវត្តវិធានរបស់សុខាភិបាលក្នុងរយៈពេលកំពុងព្យាបាល នៅតាមផ្ទះគឺ អ្នកជំងឺត្រូវ៖ 

1. ស្នាក់នៅបន្ទប់ដាច់ដោយឡែក មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ 

2. ត្រូវពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ 

3. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន 

4. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀងទាត់ជាប្រចាំ 

5. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ 

6. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ 

7. ប្រើប្រាស់សម្ភារ និងបោកគក់ដាច់ដោយឡែកពីសមាជិកគ្រួសារ 

8. វេចខ្ចប់សំរាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង