ប៉េរូ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ រថយន្តក្រុងមួយនៅក្នុងប្រទេសប៉េរូ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១២ ក្នុងខេត្ត Ancash ភាគខាងជើងនៃប្រទេសបណ្តាលឱ្យមនុស្ស ២០ នាក់ស្លាប់និង ១៤ នាក់រងរបួស។
យោងតាមសេចក្តីប្រកាសជាផ្លូវការក្នុងតំបន់បានឱ្យដឹងថា រថយន្តក្រុងនេះបានចាកចេញពីស្រុក Paro Bamba ក្នុងខេត្ត Ancash ហើយគ្រោងនឹងធ្វើដំណើរទៅកាន់រដ្ឋធានី Lima ។
នៅម៉ោង ៧ យប់ ម៉ោងក្នុងស្រុក រថយន្តបានធ្វើដំណើរចេញពីផ្លូវពេលទៅដល់តំបន់ស៊ីវ៉ាស់ រួចក៏ក្រឡាប់បណ្តាលឱ្យមនុស្សចំនួន ១៨ នាក់ស្លាប់នៅនឹងកន្លែង ហើយ ២ នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។
សាក្សីបានអះអាងថា គ្រោះថ្នាក់នេះបណ្ដាលមកការលឿនពេក។ ប៉ុន្តែប៉ូលីសបាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ប្រទេសប៉េរូ គឺជាប្រទេសមួយដែលមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដោយសារស្ថានភាពផ្លូវ ស្ថានភាពយានយន្តមិនល្អ មិនមានច្បាប់បើកបរ និងការបើកបរនៅពេលស្រវឹង គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។
យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រទេសប៉េរូ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសបានសម្លាប់មនុស្សប្រមាណ ៣.០០០ នាក់ជារៀងរាល់ឆ្នាំនិងបណ្តាលឱ្យមានមនុស្សប្រមាណ ៥៥.០០០ នាក់រងរបួស៕