
ចិន៖ អាជ្ញាធរមូលដ្ឋានបាននិយាយថា មនុស្សម្នាក់បានស្លាប់និង ៧ នាក់ផ្សេងទៀត កំពុងជាប់ក្រោមដី ក្រោយការផ្ទុះធ្យូងថ្មនិងហ្គាសនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយក្នុងខេត្ត Guizhou ភាគនិរតីប្រទេសចិនកាលពីថ្ងៃសុក្រ ខណៈការងារជួយសង្គ្រោះកំពុងដំណើរការ។
ឧប្បត្តិហេតុនេះ បានកើតឡើងនៅម៉ោងប្រហែល ៨ ៖ ៥០ នាទី នៅចំណុចអណ្តូងរ៉ែ Dongfeng ក្នុងតំបន់ ជីនសា ស្រុក Bijie ។ ក្នុងនោះមានមនុស្ស ៤២ នាក់បានចេញទៅយឺតកាលពីថ្ងៃសុក្រ និងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ទោះបីមានការជួយសង្គ្រោះបន្ទាន់ក៏ដោយ គិតត្រឹមថ្ងៃសៅរ៍នេះ មានមនុស្ស ៧ នាក់ នៅតែជាប់នៅក្រោមដី។
ការងារជួយសង្គ្រោះបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ ក្រុមអ្នកជួយសង្គ្រោះបានបញ្ជូនឧបករណ៍ទៅកាន់កន្លែងបិទផ្លូវ ដើម្បីផ្ទេរធ្យូងថ្មចេញនិងបោសសំអាតផ្លូវរូងក្រោមដី។
ក្រុមអ្នកជួយសង្គ្រោះក៏កំពុងត្រួតពិនិត្យដង់ស៊ីតេឧស្ម័ននៅក្នុងអណ្តូងរ៉ែ ប៉ុន្តែដង់ស៊ីតេឧស្ម័នមានកម្រិតទាបក្រោម ១ ភាគរយនៅរសៀលថ្ងៃសៅរ៍នេះ ៕