
អង់គ្លេស៖ ព្រះអង្គម្ចាស់ហ្វីលីព (Philip) ដែលជាស្វាមីរបស់ម្ចាស់ក្សត្រីអង់គ្លេសអេលីហ្សាបែតទី ២ បានទទួលមរណភាពក្នុងជន្មាយុ ៩៩ ព្រះវស្សា។
ព្រះអង្គម្ចាស់ហ្វីលីព ដែលត្រូវប្រារព្ធខួបកំណើតគម្រប់ ១០០ ឆ្នាំ នៅខែមិថុនា ដែលមានអាយុវែងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ សេចក្តីថ្លែងការណ៍ពីវិមានបាននិយាយថា ព្រះអង្គម្ចាស់ហ្វីលីព បានទទួលមរណភាពនៅឯវិមាន Windsor កាលពីព្រឹកថ្ងៃសុក្រ។
ព្រះអង្គម្ចាស់ហ្វីលីពត្រូវបានគេស្គាល់ជាផ្លូវការ នៅពេលរៀបការជាមួយម្ចាស់ក្សត្រីអេលីហ្សាបែតក្នុងឆ្នាំ ១៩៤៧ ហើយបានដើរតួយ៉ាងសំខាន់ ក្នុងការធ្វើទំនើបកម្មរបបរាជានិយមនៅសម័យក្រោយសង្គ្រាមលោកលើកទី ២ ។
ព្រះអង្គម្ចាស់ហ្វីលីពបានចាកចេញពីមន្ទីរពេទ្យកាលពីខែមុន បន្ទាប់ពីទទួលការព្យាបាលនៅមន្ទីរពេទ្យ St Bartholomew ក្នុងទីក្រុងឡុងដោយមានជំងឺបេះដូង។
ព្រះអង្គម្ចាស់ហ្វីលីព បានចូលនិវត្តន៍ពីមុខងារសាធារណៈក្នុងឆ្នាំ ២០១៧ ហើយកម្របង្ហាញខ្លួនជាសាធារណៈតាំងពីពេលនោះមក៕