ចិន៖ យោងតាមការជូនដំណឹងពីគេហទំព័រគណៈកម្មាការធិការសុខភាពរបស់ខេត្តហ៊ូប៉ីនៃប្រទេសចិន បានអោយដឹងថាចាប់ពីម៉ោង០ថ្ងៃទី១៨ខែមីនារហូតដល់ម៉ោង២៤ ដែលមានរយៈពេលមួយថ្ងៃពេញ ទូទាំងខេត្តហ៊ូប៉ីមិនមានករណីអ្នកឆ្លងជំងឺCovid-19ទេ ហើយក៏មិនមានករណីនាំចូលនៃជំងឺនេះផងដែរ។
ទូទាំងខេត្តហ៊ូប៉ីមានករណីជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន៧៩៥ករណី និង ករណីស្លាប់ថ្មីចំនួន៨ករណី។
គិតត្រឹមម៉ោង២៤ថ្ងៃទី១៨ខែមីនានេះ នៅទូទាំងខេត្តហ៊ូប៉ីមានករណីឆ្លងជំងឺ Covid-19 ចំនួន៦៧៨០០ករណី ដោយក្នុងនោះករណីជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន៥៧៦៧៨ករណី និងករណីស្លាប់ ចំនួន៣១៣០ករណី។
គួរបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺចំនួន៦៦៣៦ករណី ដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យទទួលការព្យាបាល ក្នុងនោះករណីធ្ងន់ចំនួន១៨០៩ករណី និងធ្ងន់ធ្ងរបំផុតមានចំនួន៤៦៥ករណី៕