Cctime 6monthsfree desktop
Cc times  web banner kh (2)

វិទ្យាល័យ«ជា សុីមសាមគ្គី»ក្លាយជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ៩ មេសានេះ បានសម្រេចជ្រើសរើសយកទីតាំងវិទ្យាល័យ ជា សុីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។ការសម្រេចយកទីតាំងនេះ គឺបន្ទាប់ពីចំនួនអ្នកឆ្លងកូវីដនៅក្នុងប្រទេសកម្ពុជាបន្តកើនឡើងគួរឱ្យព្រួយបារម្ភ។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យទីតាំងវិទ្យាល័យ ជា សុីម សាមគ្គី ដើម្បីយកធ្វើជាកន្លែងសម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កដោយក្នុងនោះរដ្ឋបាលរាជធានីភំ្នពេញបានរៀបចំយកចំនួន៣អគារស្មើនឹង៣៤បន្ទប់ក្នុងមួយបន្ទប់ដាក់បានចំនួន៧នាក់។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង