Yearendyearend1140x150

ផ្សារអូរឫស្សី៖អាជីវករណាមិនទៅធ្វើតេស្តរកកូវីដ អាចបាត់បង់កន្លែងលក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជីវករនៅក្នុងផ្សារអូរឫស្សីដែលមិនព្រមទៅធ្វើតេស្តរកកូវីដ-១៩ ឬមិនអនុវត្តវិធានការចត្តាឡីស័កបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជីវករទាំងនោះ នឹងអាចបាត់បង់កន្លែងលក់ដូររបស់ខ្លួនក្នុងផ្សារអូរឫស្សី។ នេះបើតាមការព្រមានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញផ្សាយនៅថ្ងៃនេះ។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែមេសានេះ បានឲ្យដឹងថា អាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារអូរឫស្សី ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាមការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តអាជីវកម្មលក់ដូរ ឬ ចេញ-ចូលមកបម្រើការងាររបស់ខ្លួនឡើយ នៅពេលដែលផ្សារត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យអាជីវករ សន្តិសុខ បុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងពលរដ្ឋដែលបានចេញ-ចូលផ្សារនេះ៖ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ មក ដែលមិនទាន់ បានអញ្ជើញទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅក្នុង បរិវេណវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាការគត់សម្គាល់ ការព្រមានរបស់អាជ្ញាធររាជធានីភ្នំពេញយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីការឆ្លងកូវីដក្នុងផ្សារអូរឫស្សីបានកើនឡើងមិនស្រាក ដោយអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករបម្រើការងារក្នុងផ្សារ ដែលមានការឆ្លងជាបន្តបន្ទាប់ សរុបត្រឹមរយៈពេល ៤ ថ្ងៃ បានរកឃើញអ្នកតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប្រមាណជាង ១០០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង