Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេច ហ៊ុន សែនថា «មន្ត្រីគេចវេសមិនចាក់វ៉ាក់សាំងអាចបាត់បង់ការងារ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែនថា «មន្ត្រីគេចវេសមិនចាក់វ៉ាក់សាំងអាចបាត់បង់ការងារ»

ភ្នំពេញ៖ តាមរយៈសារសម្លេងពិសេសរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះ បានសង្កត់ធ្ងន់ពាក់ព័ន្ធនឹងលទ្ធផលនៃការគេចវេសទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនចាំបាច់ទៅបម្រើការងារនៅអង្គភាពនោះទេ ព្រោះមិនបានទៅចាក់វ៉ាក់សាំងការពារកូវីដ អាចបណ្ដាលចម្លងដល់ក្រុមការងារនៅកន្លែងធ្វើការផងដែរ ជាពិសេសអាចប្រឈមមុខនឹងការបាត់បង់ការងារធ្វើផងដែរ។

សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាការដាស់តឿនតែប៉ុណ្ណោះ មិនមែនជាការរើសអើងនោះឡើយ ក្នុងគោលបំណងចង់ឱ្យមន្ត្រីដែលមានឱកាស និងមានលទ្ធភាពអាចទទួលការចាក់វ៉ាក់សាំងហើយ គួរតែចាក់ដើម្បីការពារខ្លួនពីកូវីដ១៩ សម្រាប់សាម៉ីខ្លួនផង និងសម្រាប់អង្គភាពរបស់ខ្លួនផងដែរ។ ហើយបើសិនជាមាន មន្រ្តីណាគេចវេសមិនមកចាក់វ៉ាក់សាំង សូមដេកផ្ទះរហូតចុះ កុំមកធ្វើការ ព្រោះអាចនាំកូវីដចម្លងគេ ជាពិសេសអាចបាត់បង់ការងារតែម្ដង ក្នុងករណីពួកគាត់មានចេតនាគេចវេសមិនចង់ចាក់វ៉ាក់សាំង។

បើតាមសម្តេច ហ៊ុន សែន ច្បាស់ណាស់ថា ការគេចវេសពីការចាក់វ៉ាក់សាំងនោះ គឺអាចនឹងអាចពីក្រសួងរហូត ព្រោះថាវាអាចមានផលប៉ះពាល់ដល់ស្ថាប័ន និងមន្ត្រីផ្សេងទៀត ដែលធ្វើការជាមួយផងដែរ។ដូច្នេះ លោកនាយករដ្ឋមន្រ្តី បានអំពាវនាវដោយបញ្ជាក់ថា មន្ត្រីដែលមានចេតនាគេចវេស មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ គឺជាបុគ្គលដែលអាចនឹងបាត់បង់ការងារធ្វើ។

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង