Yearendyearend1140x150

បវរកញ្ញារបស់មីយ៉ាន់ម៉ាប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាក្នុងប្រទេសរបស់នាង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
បវរកញ្ញារបស់មីយ៉ាន់ម៉ាប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាក្នុងប្រទេសរបស់នាង ប្រភពរូប៖ RNZ

មីយ៉ាន់ម៉ា៖ យោងតាមសារព័ត៌មានBBC បវរកញ្ញាមីយ៉ាន់ម៉ា Han Lay បាននិយាយ កាលពីសប្តាហ៍មុនចំពោះប្រឆាំងនឹងអំពើឃោរឃៅរបស់យោធាក្នុងប្រទេសរបស់នាង ដែលធ្វើឲ្យសុន្ទរកថា របស់នាងបានប្រែទៅជាចំណងជើងព័ត៌មាន។

នាងបាននិយាយនៅក្នុងព្រឹត្តិការណ៍ Miss Grand International ឆ្នាំ ២០២០ នៅប្រទេសថៃថា ថ្ងៃនេះ នៅក្នុងប្រទេសរបស់ខ្ញុំប្រទេសមីយ៉ាន់ម៉ា…មានមនុស្សជាច្រើនបានស្លាប់ សូមមេត្តាជួយប្រទេសមីយ៉ាន់ម៉ា យើងត្រូវការជំនួយអន្តរជាតិបន្ទាន់របស់អ្នកឥឡូវនេះ ។

កាលពីជាងមួយខែមុនកញ្ញា Han Lay ដែលមានអាយុ ២២ ឆ្នាំបានធ្វើដំណើរតាមដងផ្លូវនៃទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីប្រឆាំងនឹងយោធា។

ភាពចលាចលនៅប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមកាលពី ២ ខែមុននៅពេលដែលយោធាបានដណ្តើមកាន់កាប់ប្រទេស ដោយធ្វើឱ្យការបោះឆ្នោតប្រជាធិបតេយ្យ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី ទទួលបានដោយការភ្លូកទឹកភ្លូកដី។

នៅពេលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរតាមដងផ្លូវទូទាំងប្រទេសដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធាបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកពួកគេបន្ទាប់ពីមួយសប្តាហ៍ការឆ្លើយតបបានកើនឡើងដល់គ្រាប់កាំភ្លើងជ័រ ហើយបន្ទាប់មកគ្រាប់កាំភ្លើងពិត។

ថ្ងៃដែលគ្រោះថ្នាក់បំផុតបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលមនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់។ ក្រុមឃ្លាំមើលក្នុងតំបន់បានធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ៥០០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង