
ចិន៖ អ្នកឯកទេសអង្កការសុខភាពពិភពលោកបាននិយាយថា យោងតាមទិន្នន័យបង្ហាញថា វ៉ាក់សាំងកូវីដ ១៩ Sinopharm និង Sinovac របស់ប្រទេសចិន គឺមានសុវត្ថិភាពនិងប្រសិទ្ធិភាព។
ក្រុមអ្នកឯកទេសអង្កការសុខភាពពិភពលោកបន្តថា យោងតាមទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនSinopharm និង Sinovac បង្ហាញថា វ៉ាក់សាំងទាំង២នេះ មានប្រសិទ្ធិភាពការពារសមស្របទៅតាមស្តង់ដែរ ដែលតម្រូវដោយអង្កការសុខភាពពិភពលោក និងមិនមានផលប៉ះពាល់ដល់ខ្លួនប្រាណ ឬសុខភាពរបស់មនុស្សឡើយ។
លោក Alejandro Cravioto ប្រធានក្រុមអ្នកឯកទេសប្រឹក្សាពិគ្រោះយោបល់របស់អង្កការសុខភាពពិភពលោកបានឲ្យដឹងទៀតថា ក្រោយពេលវ៉ាក់សាំងទាំង២ខាងលើទទួលបានសិទ្ធិប្រើប្រាស់ជាបន្ទាន់ពីអង្កការសុខភាពពិភពលោករួច ក្រុមអ្នកឯកទេសប្រឹក្សាពិគ្រោះយោបល់នៃអង្កការសុខភាពពិភពលោកនឹងលើកឡើងសំណូមពរក្នុងការចាក់វ៉ាក់សាំងទាំង២ប្រភេទនេះ។ ហើយក្រុមការងារសង្ឃឹមថានឹងអាចលើកសំណូមពរនេះ នៅមុនដំណាច់ខែមេសានេះ៕