ចិន៖លោក ចាង អ៊ីនថាវ(zhang Yun tao) អនុប្រធានក្រុមហ៊ុន Sinopharm Group China Biotechបានបញ្ចាក់ថា អ្នកចាក់វ៉ាក់សាំងSinopharmហើយ នឹងមានអង់ទីគ័រការពារជំងឺកូវីដ១៩យ៉ាងហោចណាស់រយៈពេល៩ខែ។
លោក ចាង អ៊ីនថាវ មានប្រសាសន៍នៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃទី២៨ខែមិនាថា អ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន Sinopharm Group China Biotechកំពុងបន្តតាមដានទិន្នន័យប្រែប្រួលនៃការមានអង់ទីគ័រការពារជំងឺកូវីដ១៩ក្នុងខ្លួនមនុស្ស បន្ទាប់ពីបានចាក់វ៉ាក់សាំងរួច។
លោកបន្តថា បច្ចុប្បន្នបានទទួលនូវទិន្នន័យថ្មីបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងSinopharmហើយ នឹងមានអង់ទីគ័រការពារជំងឺកូវីដ១៩យ៉ាងហោចណាស់រយៈពេល៩ខែ។
លោកបន្តថា អង់ទីគ័រក្នុងខ្លួនមនុស្សអាចនឹងមានរយៈពេលលើសពី៩ខែឬយ៉ាងណានោះ អ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុននេះកំពុងតាមដានទិន្នន័យបន្តទៀតផងដែរ។
កាលពីពេលថ្មីៗនេះ កាលពីពេលថ្មីៗនេះ លោកយ៉ាងសៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm Group China Biotechបានបញ្ជាក់ថា ក្រុមហ៊ុនបានធ្វើការពិសោធន៍ជាច្រើន ដោយលទ្ធផលបានបង្ហាញថា យោងតាមលទ្ធផលពិសោធន៍របស់ក្រុមហ៊ុន Sinopharm បានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១រួច រយៈពេល១០ថ្ងៃក្រោយនឹងបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ប៉ុន្តែការបង្កើតអង់ទីគ័ររបស់មនុស្សគ្រប់គ្នា សុទ្ធតែមិនដូចគ្នាទេ ហេតុដូច្នេះហើយទើបតំរូវអោយចាក់លើកទី២បន្ថែមទៀត។
លោកបន្តទៀតថា បន្ទាប់ពីចាក់បានទាំង២លើករួច នៅ១៤ថ្ងៃក្រោយ នឹងអាចបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ហើយបង្កើតបានជាប្រព័ន្ធការការពារដ៏មានប្រសិទ្ធិភាព ហើយអត្រានៃការមានអង់ទីគ័រក្នុងខ្លួនគឺរហូតដល់៩៩% ។