
ភ្នំពេញ៖ ប្រធានសហជីពចំនួន០២រូប ត្រូវបានតែងតាំងតំណែងជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ មីនា ឆ្នាំ ២០២១ នេះ។
យោងតាមព្រះរាជក្រឹត្យ បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ជួន មុំថុល និងឯកឧត្តម សោម អូន កាន់កាប់តួនាទីជារដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សូមជម្រាបជូនថា ឯកឧត្តម ជួន មុំថុល ពីមុនមានតួនាទីជា ប្រធានសហភាពសហព័ន្ធសហជីពកម្ពុជា ចំណែក ឯកឧត្តម សោម អូន មានតួនាទីជា ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។
ជាមួយគ្នានេះផងដែរ ឯកឧត្តមចំនួន០៤រូប និងលោកជំទាវមួយរូប ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងពេលតែមួយផងដែរ។
