
ចិន៖ ក្រសួងការបរទេសចិន បានប្រកាសថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចនឹងត្រូវបង់តម្លៃចំពោះភាពឆោតល្ងង់និងភាពក្រអឺតក្រទមរបស់ខ្លួននៅទីបំផុតជាមិនខាន។ការលើកឡើងនេះ គឺបន្ទាប់ពីសហភាពអឺរ៉ុប អង់គ្លេស កាណាដានិងសហរដ្ឋអាមេរិកបានយកមូលហេតុសិទ្ធិមនុស្សធ្វើជាលេសដើម្បីដាក់ទណ្ឌកម្មមកលើចិន។
លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៣ខែមីនាថា ប្រវត្តិសាស្រ្តនិងការពិតបានបញ្ជាក់ថា ប្រទេសទាំងប៉ុន្មាន់នេះចង់ធ្វើគ្រូខាងសិទ្ធិមនុស្ស តែតាមពិតពួកគេមិនសក្តិសមឥតតែសោះ ទីបំផុតពួកគេនឹងត្រូវបង់តម្លៃចំពោះភាពឆោតល្ងង់និងភាពក្រអឺតក្រទមរបស់ខ្លួនជាមិនខាន។
លោកស្រី HuaChunying បានគូសបញ្ជាក់ថា ប្រឈមមុខនឹងការរីករាលដាលនៃជំងឺឆ្លង ប្រទេសអភិវឌ្ឍន៍បំផុតទាំងនេះបែរជាមើលស្រាលលើសិទ្ធិរស់រានមានជីវិតនិងសិទ្ធិសុខភាពរបស់ប្រជាជនដែរ បណ្តែតបណ្តោយឱ្យប្រជាជនរាប់ម៉ឺននាក់ស្លាប់បាត់បង់ជីវិតហើយលើកតម្កើងទស្សនៈ ”វ៉ាក់សាំងជាតិនិយម ” ដោយស្តុកវ៉ាក់សាំងកូវីដ១៩ក្នុងបរិមាណច្រើនលើសតម្រូវការប្រជាជនរបស់ពួកគេ បណ្តាលឱ្យប្រទេសកំពុងអភិវឌ្ឍន៍គ្មានវ៉ាក់សាំងសម្រាប់ចាក់៕អត្ថបទ៖ Cri ccfr