Smart saver cctime web bannertif

កងយោធិនចាក់វ៉ាក់សាំងរួចហើយម្នាក់បានឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តព្រះសីហនុ៖ កងយោធិនម្នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ទោះបីជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួនពីរលើករួចក៏ពិតមែន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ។ 

គួររំលឹកថា ទោះបីជាយោធិនរូបនេះ មានឈ្មោះថា សំ វិជ្ជា ភេទប្រុស ឋានន្តរសក្តិ អនុសេនីយ៍ឯក និងមានមុខងារជាជំនួយការការិយាល័យបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ លោកធ្លាប់មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួនពីរលើករួចហើយក្ដី នៅគិលានដ្ឋានមូលដ្ឋានសមុទ្រ គឺលើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ២០២១ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣៨នាទីព្រឹក)។ តែក្រោយមក ក៏បានធ្វើសំណាកមានវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២២មីនានេះ ហើយបច្ចុប្បន្ន យោធិនម្នាក់ខាងលើនេះ ត្រូវបានដាក់សម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែងឈ្មោះ សាកាណា ស្ថិតនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ៕ 


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង