ចិន៖ យោងតាមព័ត៌មានចុងក្រោយនៃយន្តការបង្ការ និងត្រួតពិនិត្យរួមគ្នានៃក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានប្រជាជនចិន និងបរទេសនៅទូទាំងពិភពលោកប្រមាណជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយប្រទេសចិនរួចហើយ។
ស្ថាប័នមួយនេះ បានប្រកាសថា ប្រទេសចិននឹងជំរុញការឱ្យប្រជាជនចិនទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីកសាងរបាំងការពារភាពស៊ាំដ៏រឹងមាំសម្រាប់ប្រទេសខ្លួន៕
