Yearendyearend1140x150

រុស្ស៊ី៖ ការដាក់ទណ្ឌកម្មរបស់ EU នឹងធ្វើឱ្យទំនាក់ទំនងភាគីទាំងពីរកាន់តែអាក្រក់ទៅ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Grushko ប្រភពរូប៖  Sputnik News

រុស្ស៊ី៖ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Grushko បានថ្លែងនៅថ្ងៃទី ២២ ថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបទៅលើប្រទេសរុស្ស៊ី នឹងធ្វើឱ្យទំនាក់ទំនងរុស្ស៊ី - អឺរ៉ុបកាន់តែអាក្រក់ឡើង។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនៅថ្ងៃទី ២២ បានឲ្យដឹងថាលោក Grushko បានថ្លែងសុន្ទរកថា នៅសភា Duma ម៉ារបស់សហព័ន្ធរុស្ស៊ីនៅថ្ងៃនោះ ដោយនិយាយថាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ជាការបង្ហាញពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី ហើយគោលបំណង គឺដើម្បីបង្ខំទីភ្នាក់ងារអនុវត្តច្បាប់និងទីភ្នាក់ងារយុត្តិធម៌របស់រុស្ស៊ីឱ្យទទួលយកលក្ខខណ្ឌសំណើរបស់សហភាពអឺរ៉ុប។ សកម្មភាពបែបនេះរបស់សហគមន៍អ៊ឺរ៉ុប នឹងធ្វើឱ្យទំនាក់ទំនងរុស្ស៊ី - អ៊ឺរ៉ុបវិវឌ្ឍន៍ទៅរកទិសដៅគ្រោះថ្នាក់ប៉ុណ្ណោះ ហើយធ្វើឱ្យកិច្ចសហប្រតិបត្តិការណាមួយរវាងរុស្ស៊ីនិងអឺរ៉ុបក្លាយជាបញ្ហា។

លោក Grushko បាននិយាយទៀតថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ីនិង NATO ក៏ស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតផងដែរ ចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់។ NATO មិនបានសម្របខ្លួនទៅនឹងស្ថានភាពសន្តិសុខថ្មីទេ ប៉ុន្តែបានបន្តពីផលប្រយោជន៍របស់ខ្លួនត្រឡប់ទៅសង្រ្គាមត្រជាក់ និងបានឆ្លើយតបទៅនឹងអ្វីដែលហៅថាការគំរាមកំហែងពីលោកខាងលិច។

ចាប់តាំងពីវិបត្តិនៅអ៊ុយក្រែននៅដើមឆ្នាំ ២០១៤ បណ្តាប្រទេសលោកខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ហើយប្រទេសរុស្ស៊ីបានអនុម័តនូវវិធានការណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មនេះ។

កាលពីឆ្នាំមុនសហគមន៍អ៊ឺរ៉ុប NATO និងរដ្ឋាភិបាលលោកខាងលិចមួយចំនួនបានចោទប្រកាន់រុស្ស៊ីថាបានប្រើភ្នាក់ងារប្រឆាំងនឹង Navariny ដែលជាឥស្សរជនប្រឆាំង ប៉ុន្តែរុស្ស៊ីបានបដិសេធយ៉ាងម៉ឺងម៉ាត់ហើយបានអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចកុំធ្វើនយោបាយ។ ក្រោយមកសហគមន៍អ៊ឺរ៉ុបនិងសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ីដោយឈរលើមូលដ្ឋាននៃឧប្បត្តិហេតុ Navalny ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង