Smart saver cctime web bannertif

ព័រទុយហ្កាល់នឹងវិនិយោគ ១២,១ ពាន់លានអឺរ៉ូដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធវេជ្ជសាស្ត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
នាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក Costa ប្រភពរូប៖ EURACTIV.com

ព័រទុយហ្កាល់៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាយករដ្ឋមន្រ្តីព័រទុយហ្កាល់លោក Costa បានប្រកាសនៅថ្ងៃទី ១៩ ថារដ្ឋាភិបាលនឹងវិនិយោគ ១២,១ ពាន់លានអឺរ៉ូ ក្នុងការធ្វើកំណែទម្រង់ដ៏ធំនៃប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេសនៅឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនិងសុខភាពរបស់ប្រជាជនព័រទុយហ្គាល់ក្នុងការឆ្លើយតបទៅនឹងរោគរាតត្បាត។ នេះបើយោងតាមសេចក្តីថ្លែងនៅឯពិធីបើកមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅNazaré ។

លោក Costa បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងប្រើប្រាស់ថវិកា ដែលផ្តល់ដោយមូលនិធិស្តារឡើងវិញសហភាពអ៊ឺរ៉ុប ដើម្បីអនុវត្តការកែទម្រង់រចនាសម្ព័ន្ធនៃប្រព័ន្ធវេជ្ជសាស្ត្រពង្រឹងការសាងសង់ប្រព័ន្ធថែទាំវេជ្ជសាស្រ្តមូលដ្ឋានដូចជា មណ្ឌលសុខភាពគ្រួសារ ការថែទាំដ៏ទូលំទូលាយ ការថែទាំមន្ទីរពេទ្យនិងការថែទាំសុខភាពផ្លូវចិត្ត និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសេវាវេជ្ជសាស្រ្តជាតិ។

ក្នុងខែមករាឆ្នាំនេះ ព័រទុយហ្កាល់បានឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតចាប់តាំងពីការផ្ទុះឡើងនៃការរាលដាលនៃកូវីដ១៩ ដែលបានបញ្ជាក់ថ្មីនិងចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃបានឈានដល់កម្រិតខ្ពស់ថ្មីម្តងហើយម្តងទៀត ខណៈប្រព័ន្ធវេជ្ជសាស្ត្រកំពុងឈានដល់ដំណាក់កាលខ្វះខាត។ ។ ដើម្បីសំរេចគោលបំណងនេះ រដ្ឋាភិបាលព័រទុយហ្កាល់ បានស្នើសុំជំនួយពីបណ្តាប្រទេសជាសមាជិកសហគមន៍អ៊ឺរ៉ុបផ្សេងទៀតគឺ អាល្លឺម៉ង់ Luxembourg និងប្រទេសផ្សេងៗទៀត។

យោងតាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលសុខភាពព័រទុយហ្កាល់ នៅថ្ងៃទី ១៩ បានបង្ហាញថាមានចំនួន ៥៦៨ ករណីនៅក្នុងប្រទេសក្នុងរយៈពេល ២៤ ម៉ោង ហើយចំនួនករណីដែលត្រូវបានបញ្ជាក់សរុបមានចំនួន ៨១៦.៦២៣ ករណី ស្លាប់ថ្មីចំនួន ១១ និងការស្លាប់សរុប ១៦.៧៥៤ ករណី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង