
កម្ពុជា៖ ដោយមើលឃើញពីស្ថានភាពវិបត្តិកូវីដនាពេលបច្ចុប្បន្ន កម្ពុជាបានបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងការរីករាលវីរុសកូវីដ-១៩។
ការបញ្ជាទិញនេះ ស្ថិតនៅក្រោមពីការគាំទ្ររបស់កិច្ចសហការជាមួយនឹងធនាគារពិភពលោក(World Bank) និងអង្គការសុខភាពពិភពលោក (World Health Organization (WHO) និងយូអិនឌីភីប្រចាំកម្ពុជា (UNDP Cambodia) ដែលបានផ្ដល់ដល់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ។
គួរបញ្ជាក់ថា កម្ពុជានៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លងជំងឺកូវីដសរុប ១៥០៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៦២នាក់៕

