Cctime 6monthsfree desktop
Cc times  web banner kh (2)

ខេត្តកណ្តាលរកឃើញ«អ្នកវិជ្ជមានកូវីដ១៩ថ្មី»ចំនួន៦៤នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កណ្តាល៖ ខេត្តកណ្តាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៦៤នាក់ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈមានជនជាតិចម្រុះចូចជា ចិន វៀតណាម ថៃ និងខ្មែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស ក្នុងចំណោមអ្នកវិជ្ជមានទាង៦៤នាក់មានជនជាតិចិនចំនួន៣២នាក់, វៀតណាម១១នាក់, ថៃ៨នាក់ និងជនជាតិខ្មែរចំនួន១៣នាក់ ហើយបច្ចុប្បន្ននេះអ្នកជំងឺទាំងនេះត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល។

ជាមួយគ្នានេះដែរ ក្រសួងបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៤នាក់នៅខេត្តកណ្ដាល ជាអ្នកជំងឺស្ថិតក្នុងចំណោម១០៥នាក់ ជាតួលេខអ្នកឆ្លងកូវីដនៅទូទាំងប្រទេសនៅព្រឹកថ្ងៃអង្គារទី១៦នេះ ដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងព្យាបាលជាសះស្បើយចំនួន ៨៨នាក់បន្ថែមផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦០៩នាក់ ហើយករណីស្លាប់ ០១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង