
ចិន៖ យោងតាមគណៈកម្មាការសុខភាពជាតិនៃសាធារដ្ធប្រជាមានិតចិនបានប្រកាសនៅថ្ងៃទី១៦នេះបង្ហាញថា ៖ គិតត្រឹមថ្ងៃទី១៥ខែមិនានេះក្នុងប្រទេសចិនមានខេត្តចំនួន៣១ដែលត្រូវបានរាយការណ៍ពីអ្នកឆ្លងជំងឺកូវិត១៩(Covid-19)មានចំនួន ៨០៨៦០ករណី និង២១៧ករណីទៀតនៅទីក្រុងហុងកុង ម៉ាកាវនិងតៃវ៉ាន់។អ្នកជំងឺដែលព្យាបាលជាសាស្បើយចេញពីពេទ្យមានចំនួន ៦៧៧៤៩នាក់ ។
គិតត្រឹមថ្ងៃទី១៥ខែមិនា អ្នកឆ្លងជំងឺកូវិត១៩នៅប្រទេសចិននៅសល់ត្រឹមតែ៩៨៩៨នាក់ទេ ។
លោកវេជ្ជបណ្ឌិត ចាង វិន ហុង(zhang wen hong)ប្រធានផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យហួរសាន(Hua Shan)បានអោយដឹងតាមបណ្តាញសង្គមវីឆាត(We Chat)ថា៖ រហូតមកដល់ពេលនេះប្រទេសចិនបានឆ្លងផុតពីពេលវេលាដ៏ងងឹតនៃជំងឺកូវិត១៩ហើយ។
លោកបន្តថា ប្រទេសចិននិង ប្រទេសជាច្រើនក្នុងពិភពលោកដូចជា៖ប្រទេសសាំងហ្គាពួរ ជប៉ុន កូរ៉េនិងប្រទេសក្នុងទ្វីបអាស៊ីបូព៍ាជាច្រើនសុទ្ធតែអាចធ្វើបានយ៉ាងល្អក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺនេះ។
ប៉ុន្តែបច្ចុប្បន្ននៅក្នុងទ្វីបអឺរុបស្រាប់តែក្លាយទៅជាទីកន្លែងដែលមានជំងឺនេះរីករាលដាលខ្លាំងទៅវិញ ដែលធ្វើអោយចិនមានការបារម្ភណ៍ពីការអាចនាំមកនូវភាពមិនជាក់លាក់ណាមួយយ៉ាងធំធេង។ប្រទេសចិននាពេលបន្ទាប់ទៀតនេះនឹងប្រឈមយ៉ាងខ្លាំងពីហានិភ័យក្នុងការឆ្លងជំងឺនេះពីក្រៅប្រទេស។
យោងទៅតាមស្ថានភាពរាតត្បាតនៃជំងឺនេះនៅក្នុងពិភពលោកបច្ចុប្បន្ន ប្រហែលជាមិនអាចបញ្ចប់នៅក្នុងរដូវក្តៅឆ្នាំនេះឡើយ។ ប្រសិនបើការរីករាលដាលនៅប្រទេសអ៊ីតាលី និងអ៊ីរ៉ង់នៅតែបន្តវិវឌ្ឍន៍កាន់តែខ្លាំងនោះ ហានិភ័យនៃការរាតត្បាតនៃជំងឺនេះបន្តរហូតដល់ដំណាច់ឆ្នាំកាន់តែច្រើនឡើងៗ។
គួរបញ្ជាក់ថា យោងតាមការបូកសរុបទិន្នន័យរបស់សាកលវិទ្យាល័យThe Johns Hopkins សហរដ្ធអាមេរិកបានបង្ហាញថា ៖ រហូតមកដល់ម៉ោង៨និង៣៣នាទីថ្ងៃទី១៦នេះ(ម៉ោងនៅទីក្រុងប៉េកាំង) ចំនួនអ្នកឆ្លងជំងឺកូវិត១៩(Covid-19)នៅទូទាំងពិភពលោកកើនដល់ជាង១៦ម្មឺនករណី ដោយក្នុងនោះមាន ៨៦៤៣៥ ករណីគឺស្ថិតនៅក្រៅប្រទេសចិន។ទិន្នន័យនេះបានបង្ហាញថាករណីឆ្លងជំងឺនេះដែលនៅក្រៅប្រទេសចិនបានកើនលើសករណីក្នុងប្រទេសចិន៕