
អ៊ីរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានឲ្យដឹងថា ក្រុមហ៊ុនដឹកទំនិញនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បាននិយាយនៅថ្ងៃទី ១២ នេះថា ក្រុមហ៊ុនដឹកទំនិញមួយត្រូវបានវាយប្រហារដោយគ្រឿងផ្ទុះនៅលើដែនទឹកអន្តរជាតិនៃសមុទ្រមេឌីទែរ៉ាណេនាពេលថ្មីៗនេះ។
ទូរទស្សន៍ជាតិអ៊ីរ៉ង់បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមហ៊ុនដឹកទំនិញបាននិយាយថា នាវាដឹកទំនិញពីអ៊ីរ៉ង់ទៅកាន់អឺរ៉ុបត្រូវបានវាយប្រហារដោយគ្រឿងផ្ទុះ ខណៈពេលកំពុងបើកនៅលើដែនទឹកអន្តរជាតិនៃសមុទ្រមេឌីទែរ៉ាណេនៅថ្ងៃទី ១០ ដោយការផ្ទុះនេះបានធ្វើឲ្យឆាបឆេះ ប៉ុន្តែត្រូវបានពន្លត់ភ្លាមៗ។ បន្ទាប់ពីធ្វើការវាយតម្លៃនិងជួសជុលការខូចខាត អ្នកដឹកជញ្ជូនក៏បន្តបើកទៅទៀត៕