Cctimesw1140xh150cm copy

អង្គការ OPEC ព្យាករណ៍ថាតម្រូវការប្រេងសកលនឹងខ្ពស់ជាងឆ្នាំមុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អង្គការ OPEC ព្យាករណ៍ថាតម្រូវការប្រេងសកលនឹងខ្ពស់ជាងឆ្នាំមុន ប្រភពរូប៖ The Sun Daily 

OPEC៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ អង្គការអ្នកនាំប្រេងចេញ (OPEC) បានចេញផ្សាយរបាយការណ៍ទីផ្សារប្រចាំខែរបស់ខ្លួននៅថ្ងៃទី ១១ ដោយព្យាករណ៍ថា តម្រូវការប្រេងសកលនឹងកើនឡើងជាមធ្យម ៩៦,៣ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០២១ និងកើនឡើង ៥,៩ លានបារ៉ែលចាប់ពីឆ្នាំ ២០២០ ។

របាយការណ៍បាននិយាយថា ដោយសារកត្តាដូចជាវិធានការណ៍បង្ការនិងទប់ស្កាត់ការរាតត្បាត ដែលត្រូវបានអនុម័តនៅតាមកន្លែងជាច្រើននៅអឺរ៉ុប និងអត្រាគ្មានការងារធ្វើខ្ពស់នៅអាមេរិក តម្រូវការទីផ្សារប្រេងនៅឆមាសទីមួយនៃឆ្នាំនេះ នឹងទាបជាងឆ្នាំមុន។ ទោះយ៉ាងណានៅពេល ដែលការងារចាក់វ៉ាក់សាំងជឿនលឿន ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចនៅឆមាសទី ២ នៃឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានកាន់តែខ្លាំងហើយតំរូវការទីផ្សារនឹងមានកំណើនខ្ពស់។

យោងតាមការប៉ាន់ប្រមាណរបស់ OPEC ក្នុងខែកុម្ភៈ ការផ្គត់ផ្គង់ប្រេងពិភពលោកមានជាមធ្យម ៩២,២៨ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺមានការថយចុះ ១,៣១ លានបារ៉ែលធៀបនឹងខែមុននិងធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ៧,៦២ លានបារ៉ែល។ ក្នុងខែនោះអង្គការ OPEC បានផលិតប្រេងជាមធ្យម ២៤,៨៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលទាបជាង ២៥,៥ លានបារ៉ែលក្នុងខែមករា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង