
វ៉ាស៊ីនតោន៖ យោងតាមសារព័ត៌មានរ៉យទ័រ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកកំពុងស្ថិតនៅលើផ្លូវ ដើម្បីឈានដល់គោលដៅរបស់លោកក្នុងការផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ -១៩ ១០០ លានដងឲ្យបានមុនពេលកំណត់។
លោក Biden បានសន្យាថា នឹងផ្តល់ការចាក់ថ្នាំបង្ការ ១០០ លានដងក្នុងរយៈពេល ១០០ ថ្ងៃដំបូង។ ប៉ុន្តែលោកបាននិយាយថា ឥឡូវនេះលោកគិតថាសហរដ្ឋអាមេរិកនឹងទទួលបានជោគជ័យនៅថ្ងៃទី ៦០ ក្នុងការិយាល័យរបស់លោក។ នេះបើតាមការកត់សម្គាល់នៅក្នុងសុន្ទរកថាជាតិមួយកាលពីថ្ងៃព្រហស្បតិ៍ ៕