
ចិន៖តំណាង និងសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃប្រទេសចិនប្រមាណជាង ៥០០០ នាក់ដែលចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិនបាននាំគ្នាចាក់វ៉ាក់សាំងវ៉ាក់សាំងបង្ការកូវីដ-១៩របស់ប្រទេសចិន Sinopharm។
លោក Yu Qingming ប្រធានក្រុមហ៊ុន Sinopharm បានថ្លែងឱ្យដឹងថា បច្ចុប្បន្នតំណាងនិងសមាជិកគណៈកម្មាធិការជាន់ខ្ពស់នៃប្រទេសចិនប្រមាណជាង ៥០០០នាក់ បានចាក់វ៉ាក់សាំងវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ប្រទេសចិន Sinopharm មុនចូលរួមមហាសន្និបាតប្រចាំឆ្នាំនៃស្ថាប័នអំណាចជាតិកំពូលរបស់ប្រទេសចិន។
ប្រធានក្រុមហ៊ុន Sinopharm បានចាត់ទុកការដែលមន្ត្រីកំពូលចិនទទួលចាក់វ៉ាក់សាំងនៅពេលនេះ គឺបានឆ្លុះបញ្ចាំងពីកម្រិតខ្ពស់លើកគុណភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន និងបង្ហាញពីភាពជឿជាក់សម្រាប់មហាជនទូទៅផងដែរ។
គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ Sinopharm ត្រូវបានរដ្ឋាភិបាលនៃប្រទេសចិនប្រកាសអនុញ្ញាតដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ដោយឡែកគិតត្រឹមថ្ងៃទី ៣ មីនា ឆ្នាំ២០២១ ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ សរុបមកមានចំនួនលើសពី ៥២លានដូស និងផ្តល់ជំនួយជាវ៉ាក់សាំងជូនទៅដល់បណ្ដាប្រទេសមួយចំនួននៅលើកពិភពលោកបាន៦៩ប្រទេស៕