មីយ៉ាន់ម៉ា៖ យ៉ាងហោចណាស់មានមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ ដែលជាថ្ងៃអាក្រក់ដ៏បំផុតនៃអំពើហិង្សាចាប់តាំងពីការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាបានចាប់ផ្តើម។នេះបើយោងតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនេះ កំពុងរត់ចេញដើម្បីចៀសវាងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស។
បាតុកម្មនិងកូដកម្មរបស់ប្រជាជនក្នុងតំបន់រួមទាំងមន្រ្តីរាជការនិងនិយោជិករបស់សហគ្រាសជាច្រើនបានផ្ទុះឡើងទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ាបានប្រកាសអាសន្នមួយឆ្នាំកាលពីថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីយោធាបានឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលរួមទាំង ទីប្រឹក្សារដ្ឋ និងប្រធានាធិបតី៕