
សន្និសីទសារព័ត៌មាននៃកិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបើកធ្វើនៅក្រុងប៉េកាំងនៅរសៀលថ្ងៃទី ៣ ខែមីនា ។
អ្នកនាំពាក្យនៃកិច្ចប្រជុំលើកនេះបានធ្វើបទបង្ហាញពីសភាពការណ៍ពាក់ព័ន្ធនៃកិច្ចប្រជុំលើកនេះទៅកាន់ប្រព័ន្ធសារព័ត៌មានជាតិនិងអន្តរជាតិព្រមទាំងឆ្លើយនឹងសំណួរបស់អ្នកសារព័ត៌មានដែរ ។
លោកGuoWeimin អ្នកនាំពាក្យនៃកិច្ចប្រជុំលើកនេះបានធ្វើបទបង្ហាញថា កិច្ចប្រជុំលើកទី៤នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣នឹងបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅម៉ោង ៣ រសៀល ថ្ងៃទី ៤ ខែមីនា និងបិទកិច្ចប្រជុំនៅរសៀលថ្ងៃទី ១០ ខែមីនា ។
សកម្មភាពផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័តមានពីសំណាកសមាជិកសភាចំនួន ៣ លើកនឹងរៀបចំធ្វើតាមប្រព័ន្ធវីដេអូ ។
ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានចាក់វ៉ាក់សាំងសរុបលើសពី ៥២ លានដូស បានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន ៦៩ ។
ការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាកំពុងដំណើរយ៉ាងរលូន ។
សេចក្តីព្រាងច្បាប់ស្តីពីការការពារព័ត៌មានបុគ្គលបានប្រគល់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនសម្រាប់ធ្វើការពិនិត្យពិភាក្សា ។អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន
