
ចិន៖ ការវិសោធនកម្មច្បាប់ព្រហ្មទណ្ឌនៃសាធារណរដ្ឋប្រជាមានិតចិន (១១) ដែលត្រូវបានពិភាក្សា និងអនុម័តកាលពីថ្ងៃទី ២៦ ខែធ្នូឆ្នាំមុននេះ បានចូលជាធរមាននៅថ្ងៃទី១ ខែមីនាឆ្នាំនេះ។ច្បាប់នេះនឹងបន្ថែមទោសលើអ្នកលេងល្បែងនៅបរទេស ក្នុងករណីចាប់បានជាប់គុកយ៉ាងតិច៥ឆ្នាំ។
អ្វីដែលគួរអោយកត់សំគាល់នោះគឺ មានការធ្វើវិសោធនកម្មចំនួនពីរកន្លែងក្នុងមាត្រាទី៣០៣ដែលទាក់ទងទៅនឹងល្បែងស៊ីសង។ចំណុចទីមួយគឺ បង្កើនការដាក់ទណ្ឌកម្មចំពោះបទឧក្រិដ្ឋ បើកកាស៊ីណូ។
បើតាមច្បាប់ចាស់គឺត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមិនលើសពីបីឆ្នាំ និងមានការឃុំខ្លួន ឬការឃ្លាំមើលនិងការផាកពិន័យ។ តែប្រសិនបើករណីធ្ងន់ធ្ងរការដាក់ពន្ធនាគាររយៈពេលមិនតិចជាងបីឆ្នាំប៉ុន្តែមិនលើសពីដប់ឆ្នាំ និងពិន័យជាប្រាក់ ។
បន្ទាប់ពីការធ្វើវិសោធនកម្មរួច ទោសជាប់ពន្ធនាគាររយៈពេលមិនលើសពី៥ឆ្នាំ នឹងមានការឃុំខ្លួន ឬការឃ្លាំមើលនិងការពិន័យជាប្រាក់។ ប្រសិនបើករណីធ្ងន់ធ្ងរនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលមិនតិចជាង ៥ ឆ្នាំប៉ុន្តែមិនលើសពី ១០ ឆ្នាំ និងមានការពិន័យជាប្រាក់។
ចំណែកឯវិសោធនកម្មច្បាប់ខាងលើចំណុចទី២គឺទាក់ទងនឹងការបន្ថែមការពិន័យសម្រាប់ល្បែងស៊ីសងឆ្លងដែន។
បើប្រៀបធៀបទៅនឹងច្បាប់ចាស់ ការធ្វើវិសោធនកម្មច្បាប់នេះរួច ចំពោះករណីអ្នកចូលរួមលេងល្បែងឆ្លងដែននឹងត្រូវផ្តន្ទាទោសតាមបទ“លេងល្បែងស៊ីសង”រឺបទ“បើកកាស៊ីណូ”ដើម្បីធ្វើការពិន័យ។
នេះគឺជាលើកទី១ ហើយដែលបទល្មើសល្បែងស៊ីសងឆ្លងដែនត្រូវបានសរសេរចូលក្នុងច្បាប់ព្រហ្មទណ្ឌ ដែលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់៕