ភ្នំពេញ៖ វ៉ាក់សាំង (AstraZeneca) ចំនួន ៣២៤ ០០០ដូស នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខភិបាល នៅថ្ងៃទី២៨ ខែកុម្ភៈនេះ។ វ៉ាក់សាំងនេះ ទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម(Serum Institute)របស់ប្រទេសឥណ្ឌា។
បើតាមក្រសួងសុខាភិបាល វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ដែលផ្តល់ជាជំនួយឲ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀតនឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់៕


