ថៃ៖ វ៉ាក់សាំងចិនប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ Sinovac ចំនួន ២០០,០០០ដូស បាននាំទៅដល់ប្រទេសថៃហើយ នៅព្រឹកថ្ងៃទី ២៤ កុម្ភៈនេះ ដោយមានការរង់ចាំទទួលយ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃប្រទេសថៃ និងមន្ត្រីជំនាញជាច្រើនរូបទៀត នៅអាកាសយានដ្ឋានសុវណ្ណភូមិតាមជើងហោះហើរអន្តរជាតិថៃអ៊ែរវ៉េ។
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមព្រឹត្តិការណ៍ទទួលនៅពេលដែលវ៉ាក់សំាងប្រឆាំងកូវីដ១៩ជាលើកដំបូងនៅថៃ ដែលមានចំនួន ២០០,០០០ដូស ខណៈវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ Sinovac ចំនួន ៨០០,០០០ដូស នឹងនាំទៅដល់ប្រទេសថៃ នៅខែមីនា និង ចំនួន១លានដូសទៀតក្នុងខែមេសា។
រូបភាព៖Bangkok Post


.jpg?1614144602)
