
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ២២ កុម្ភៈនេះ បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ដែលមានគម្រោងរៀបចំពិធីមង្គលការ សុំឱ្យពន្យាពេល ឬកាត់បន្ថយចំនួនភ្ញៀវ។
ការស្នើសុំរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងសហគមន៍បានកើនឡើងជាបន្តបន្ទាប់ដែលសម្តេចចាត់ទុកថា មានសភាពធ្ងន់ធ្ងរជាព្រឹត្តិការណ៍មុនៗ។
ជាមួយគ្នានេះសម្តេច ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញសូមកុំចេញពីផ្ទះបើមិនចាំបាច់ ហើយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។